មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការសិក្សា​បែប​E-learning

(ITC-Phnom Penh): A very great article from the Lareine Newsabout 2016 e-Learning forum, which is held on November 30, 2016 at Institute of Technology of Cambodia: "មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការសិក្សា​បែប​E-learning".

For full article, please visit the link below: 

Lareine News : http://www.lareine.news/detail-25fca7b972285dc9.html

For pdf file, please download here: Techno_Education53

Phnom Penh Post Newspaper: https://goo.gl/iAhMKB


DSC_0811

screencapture-lareine-news-detail-25fca7b972285dc9-html-1487151063072

Quoted from Lareine News

មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា សហការ​ជាមួយ ក្រសួង​អប់រំ យុវជន និង​កីឡា គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នានា និង​ដៃគូ​ជាតិ និង​អន្តរជាតិ មកពី​ស្ថាប័នរដ្ឋ និង​ឯកជន បានរៀបចំ​វេទិកា​ពិភាក្សា​មួយ​ស្តីពី​ការសិក្សា​ពី​ចម្ងាយ​ប្រចាំឆ្នាំ2016 (2016 e-learning forum) ជា​លើកដំបូង​ឡើង ដើម្បី​លើកកម្ពស់​ការអប់រំ តាម​ការសិក្សា​តាម​បណ្តាញ​បច្ចេកវិទ្យា e-learning ក្នុង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា។

ឯកឧត្តម យក់ ង៉ុ​យ រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងថា ជា​លទ្ធផល​ដែល​កើតចេញពី​ការផ្តល់​ការឧបត្ថម្ភ និង​គាំទ្រ​ពី​ភាគី​កូរ៉េ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា បាន​រាយ-ការណ៍​ទៅកាន់​ក្រសួង​អប់រំ  យុវជន  និង​កីឡា ពី​លទ្ធផល​នៃ​ការអភិវឌ្ឍ សកម្មភាព​របស់ខ្លួន​ថា​បាន​បង្កើត​ថ្នាក់រៀន និង​គំរូ​នៃ​ការ​ការសិក្សា​យ៉ាង​ឆ្លាត​វៃ (flip classroom and blended learning) ដែល​អភិវឌ្ឍ​វគ្គ​សិក្សា​អន​ឡាញ​ចំនួន 18 ក្រេ​ឌី​ត​ដើម្បី​សិក្សា និង​ចែករំលែក​ទៅកាន់​សាកល​វិទ្យា-ល័យ​ដៃគូ​របស់ខ្លួន​មួយចំនួនទៀត។

ឯកឧត្តម យក់ ង៉ុ​យ មានប្រសាសន៍ថា៖ “ យើង​ទទួលស្គាល់ថា​គំរូ​សិក្សា​តាមបែប E-learning តាមរយៈ​ការបង្កើត flip classroom and blended learning គឺមាន​សារសំខាន់​ណាស់​សម្រាប់​សិស្ស គ្រូបង្រៀន សាស្ត្រាចារ្យ និង​ការសិក្សា​ស្រាវជ្រាវ​ដែល​អាច​ចំណេញ​ពេលវេលា​ច្រើន ហើយ​ចំណុច​លើសពី​អ្វីដែល​គ្រាន់តែ​ជាការ​បង្រៀន​នៅក្នុង​ថ្នាក់។

ឯកឧត្តម យក់ ង៉ុ​យ បាន​មានប្រសាសន៍​ផងដែរ​ថា ជា​ជំហាន​បន្ទាប់​របស់​យើង គឺ​យើង​នឹង​ភ្ជាប់​ទំនាក់ទំនង​សាកលវិទ្យាល័យ​ទាំងអស់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​មាន​ភាព​ឆាប់រហ័ស​ក្នុងការ​ចែករំលែក​ធន​ធាន​ចំណេះដឹង ដូចជា មុខវិជ្ជា​លើ E-learning បណ្ណាល័យ​អេឡិចត្រូនិក (E-library) ឯកសារ​ស្រាវជ្រាវ ការចែករំលែក​តាមរ​យៈ Video Conference និង Steaming ជាដើម។

លោក ហ៊ាន សំ​បឿន ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា បាន​លើកឡើងថា មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ​ត្រូវបាន​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​ក្រោយ​កិច្ចប្រជុំ​អាស៊ាន​បូក​ជាមួយនឹង​កូរ៉េ​នៅ​ឆ្នាំ 2009 ដែល​ក្នុងនោះ​មាន​ប្រទេស​ចំនួន 4 បាន​អនុវត្តន៍​គឺ កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀត-ណា។ បន្ទាប់មក​នៅ​ឆ្នាំ 2012 ដោយមាន​ការចង្អុលបង្ហាញ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា កម្ពុជា ក្រុម​អ្នកជំនាញ​របស់​កម្ពុជា​បានជ្រើសរើស​យក​វិទ្យា-ស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ICT) ធ្វើជា​ទីតាំង​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ ដើម្បី​ផ្តល់​ការអប់រំ​តាមរយៈ​ការបង្កើត​គំរូ​នៃ​មេរៀន​តាម​អន​ឡាញ និង​ថ្នាក់រៀន​បែប​ឆ្លាត​វៃ​ដែលមាន​ឈ្មោះថា FlipClassroom។

លោក ហ៊ាន សំ​បឿន បាន​មានប្រសាសន៍ថា៖ “ការសិក្សា​តាមបែប E-learning គឺជា​ការសិក្សា​ដែល​អាចឱ្យ​សិស្ស​រៀន​នៅ​គ្រប់​ទីកន្លែង​ណាក៏ដោយ​ឱ្យតែ​មាន​អុ​ី​ន​ធើ​ណែ​ត តាមរយៈ​មេរៀន​ដែល​រចនា​តាមបែប​គរុកោសល្យ​ច្បាស់លាស់ និង មានដំណើរ​ការបង្រៀន​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់។

លោក សំ​បឿន បាន​បន្ថែមទៀតថា ការសិក្សា​តាមរយៈ​អន​ឡាញ​អាចធ្វើឱ្យ​និស្សិត​ចំណេញ​ពេលវេលា​ច្រើន ហើយ​មានលទ្ធភាព​ស្រាវជ្រាវ​ជា​អន្តរជាតិ។ ថ្មីៗនេះ​យើង​បាន​ចែករំលែក​មេរៀន​របស់​យើង​ទៅកាន់​ប្រទេសផ្សេងៗទៀត​ដូចជា មី​យ៉ាន់​ម៉ា និង​វៀតណាម​ជាដើម ហើយ​យើង​បាន​លោត​មក​ចំណាត់ថ្នាក់​លេខ1 ដែលមាន​មេរៀន​ច្រើនជាងគេ។ រហូតមកដល់​បច្ចុប្បន្ន​នេះ​យើង​មាន​ដៃគូ​សាកលវិទ្យាល័យ​មួយចំនួន​ដែល​ធ្វើការ​ផ្លាស់ប្តូរ​មេរៀន​តាម​អន​ឡាញ និង​ផ្តល់ជំនួយ​ផ្នែក​បច្ចេកទេស​ក៏​រួមទាំង​សម្ភារ ដូចជា​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។

នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ឯកឧត្តម អ៊ុម រម្យ​ណី បាន​បង្ហាញថា E-learning គឺជា​កម្មវិធី​យ៉ាង​ល្អ​មួយ​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ។ យើង​អាច​បង្រួម​វគ្គ​សិក្សា​ដែល​សាំញ៉ាំ​ក្លាយជា​វគ្គ​ដែល​ងាយស្រួល​រៀន និង​មាន​វិសាលភាព​ធំ​ទូលាយ​តាមរយៈ​បណ្តាញ​អន​ឡាញ​ដែលមាន​គ្រប់​ទីកន្លែង​លើ​ពិភពលោក។ វគ្គ​សិក្សា​តាមបែប E-learning នេះ​បាន​ជំរុញ​ឱ្យ​សិស្ស​កាន់តែ​មានលទ្ធភាព​ច្រើន​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ថែមទាំង​អាច​សិក្សា​ពី​បណ្តា​ប្រទេសផ្សេងៗតាមរយៈ​គណនី​របស់​គេម្នាក់ៗដែល​មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ​ប្រគល់ជូន​ជាមួយនឹង​លេខ​កូដ​សម្ងាត់​ផ្ទាល់ខ្លួន។ 

ឯកឧត្តម អ៊ុម រម្យ​ណី បាន​មានប្រសាសន៍ថា៖ “មជ្ឈមណ្ឌល​សិក្សា​ពី​ចម្ងាយ​មិន​ត្រឹមតែ​ផ្តល់ជូន​ការអប់រំ​តាមបែប​ឆ្លាត​វៃ និង​ប្រកបដោយ​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ផ្តល់ជូន​ផងដែរ​សម្រាប់​សាកលវិទ្យាល័យ​ដៃគូ​ដែល​បាន​ចុះ​អនុស្សារណៈ​ព្រមព្រៀងគ្នា​នូវ​ផលប្រយោជន៍​ជាច្រើន​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​សិស្ស​របស់ខ្លួន។ យើង​ផ្តល់ជូន​ជំនួយ​បច្ចេកទេស និង​ថែមទាំង​ផ្តល់ជូន​សម្ភារ​បរិក្ខា​មួយចំនួន ដូចជា​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​បន្ទប់​ផ្សាយ (Studio) នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដើម្បី​ផលិត​មេរៀន​ជាដើម។

ឯកឧត្តម អ៊ុម រម្យ​ណី បាន​បន្ថែមទៀតថា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា គឺមាន​ការលើកទឹកចិត្ត​ដល់​សាស្ត្រាចារ្យ​ដែល​បាន​ចូលរួមចំណែក​ផលិត​មេរៀន​តាមបែប E-learning តាមរយៈ​ការផ្តល់ប្រាក់​ម៉ោង​ពេញ​សម្រាប់​ពួកគាត់ បើទោះបីជា​គាត់​មិន​បានមក​បង្រៀន​ដោយផ្ទាល់​ក៏ដោយ។

គួរ​បញ្ជាក់ថា ការបង្កើត​វេទិកា​ពិភាក្សា​អំពី​ការសិក្សា​ពី​ចម្ងាយ​ប្រចាំឆ្នាំ 2016 នេះ​គឺ​ដើម្បី​កសាង​យន្ត-ការ​កិច្ចសហប្រតិបត្តិការ និង​បង្កើត​កិច្ចសន្ទនា​រវាង​ក្រសួង​អប់រំ យុវជន និង​កិ​ឡា និង​គ្រឹះស្ថានសិក្សា​នានា ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​រដ្ឋ និង​ឯកជន ដើម្បី

ធ្វើការ​រួមគ្នា​ក្នុងការ​បង្កើត​បរិយាកាស​សិក្សា​ដែល​ល្អ​ជាង​មុន​សម្រាប់​សិក្សា​តាម​អន​ឡាញ​នៅ​កម្ពុជា។ លើសពីនេះទៅទៀត​វេទិកា​នេះ​ក៏ត្រូវ​ធ្វើឡើង​ដើម្បី​ផ្តល់ឱកាស​ក្នុងការ​លើកយក​បញ្ហា​ទាក់ទិន​នឹង​ការប្រើប្រាស់​គំរូ​នៃ​ការសិក្សា E-learning មក​ពិភាក្សាដើម្បី​ស្វែងរក​ដំណោះស្រាយ​ពី​សំណាក់​គ្រឹះស្ថានសិក្សា និង​អ្នកជំនាញ​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍ធំៗនៅ​កម្ពុជា៕