E-learning ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យធំៗ

(ITC-Phnom Penh): A good article from the Lareine News about ពិធី​ចុុះ​ហត្ថលេខា​លេើ​អនុស្សរណៈ​​ ព្រមព្រៀងគ្នា, which is held on February 03rd, 2017 at Royal University of Agriculture "E-learning ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យធំៗ".

For full article, please visit the link below: 

Lareine News : http://www.lareine.news/detail-d7327ad120745ac5.html

screencapture-lareine-news-detail-d7327ad120745ac5-html-1487138907360


Quoted from Lareine News

E-learning ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យធំៗ

នាពេលថ្មីៗនេះ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា(ICT) បាន​ចុះ​អនុស្សារណៈ​ព្រមព្រៀងគ្នា​ជាមួយនឹង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដើម្បី​លើកកម្ពស់​ទំនាក់ទំនង និង​កិ​ច្ចស​ប្រតិបត្តិការ​ផ្លាស់ប្តូរ​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ (Online Cousreses)និង​ភ្ជាប់​ទំនាក់ទំនង​ទៅកាន់​បណ្តាញ​ការសិក្សា​ស្រាវជ្រាវ​កម្ពុជា។

នៅក្នុង​អនុស្សារណៈ​ព្រមព្រៀង​ដែល​ចុះហត្ថលេខា​ដោយ​នាយក​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាន​ព្រមព្រៀង​ផ្តល់ឱ្យ​នូវ​ការភ្ជាប់​បណ្តាញ​Network ដែលមាន​ល្បឿន​លឿន​ជាង 25mbps តាមរយៈ​ខ្សែកាប​អុ​ប​ទិច​ដែល​ប្រើប្រាស់​បណ្តាញ​Domistic Private Leased Circuit (DPLC) រវាង​គ្រឹះស្ថាន​អប់រំ​ទាំង2។ ជាមួយគ្នានេះដែរ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក៏​នឹងត្រូវ​ទទួលបន្ទុក​លើ​ការផ្តល់​វគ្គ​សិក្សាអន​ឡាញ ចំនួន 13មេរៀន​ដែល​អាច​ប្រើប្រាស់​បណ្តាញ​DPLC និង​Internet។ក្រៅពីនេះ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក៏ត្រូវ​ផ្តល់​ការតភ្ជាប់​ទៅកាន់​បណ្តាញ​សិក្សា​ស្រាវជ្រាវ​កម្ពុជា​ផ្តល់ជំនួយ​បច្ចេកទេស​ក្នុងការ​ផលិត​វគ្គ​សិក្សា​តាម​បណ្តាញ​អន​ឡាញ​និង​ផ្តល់​ការប្រឹក្សា​ចែករំលែក​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង និង​ប្រតិបត្តិ​ការណ៍​វគ្គ​សិក្សា​អន​ឡាញ។

ចំពោះ​កាតព្វកិច្ច​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​វិញ​គឺ​ត្រូវ​បង់ថ្លៃ​សេវា​ភ្ជាប់​បណ្តាញ Networkដែលមាន​ល្បឿន 25mbps តាមរយៈ​ខ្សែកាប​អុ​ប​ទិច​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា DPL ដែល​ភ្ជាប់​មកកាន់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​ត្រូវបង្កើតក្រុមបច្ចេកទេស​មួយ ដើម្បី​ធ្វើការ​ជាមួយ​ក្រុមបច្ចេកទេស​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

ជុំវិញ​ការចុះ​កិច្ច​ព្រម​ព្រៀ​នេះ បណ្ឌិត​វិស្វករ​អ៊ុម រម្យ​ណី ធ្លាប់បាន​លើកឡើងថា​វិទ្យាស្ថាន​សិក្សា​ពី​ចម្ងាយ (Eleaning Center) នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នឹង​ព្យាយាម​ពង្រីក​ទំនាក់ទំនង​ជាមួយនឹង​បណ្តា​សាកលវិទ្យាល័យធំៗនៅ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​ការសិក្សា​បែប​ថ្មី​ដល់​ស្ថាប័ន​អប់រំសំខាន់ៗទាំងអស់នោះ។ Elearning ជា​កម្មវិធីសិក្សា​ដែល​ប្រើប្រាស់​ប្រព័ន្ធ Online ដើម្បី​បង្រៀន​លើ​មេរៀន​ដែល​គ្រឹះស្ថានសិក្សា​បាន​បង្កើតឡើង​ដោយមាន​ការគ្រប់គ្រង​ច្បាស់លាស់​ពី​ក្រុមការងារ​បច្ចេកទេស និង​សាស្ត្រាចារ្យ​ដោយផ្ទាល់​ដើម្បី​សម្រួល​ដល់​ការសិក្សា​របស់​សិស្ស និង​បង្កើត​បរិយាកាស​កាន់តែ​ប្រសើរឡើង​សម្រាប់​និស្សិត​ឱ្យទទួល​បាន​ចំណេះដឹង​កាន់តែ​ទូលំទូលាយ។ ជា​គោលដៅ​បន្តបន្ទាប់​ទៅទៀត Elearning Center បង្កើត​កិច្ចសហការ​ជាមួយនឹង​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន ដើម្បី​ធ្វើឱ្យ​កម្មវិធីសិក្សា​តាម​អន​ឡាញ បាន​សាយភាយ​ទៅកាន់និស្សិត​ជាច្រើន​នៅ​កម្ពុជា៕