កម្មវិធីសិក្ខាសាលាស្តីពី e-Learning សំរាប់និស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥​ ឧសភា ឆ្នាំ២០១៧ កម្មវិធីសិក្ខាសាលា ស្តីពី e-Learning សំរាប់និស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានសហការរៀបចំដោយ មហាវិទ្យាល័យពត៌មានវិទ្យា ​​​​​​នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងមជ្ឈមណ្ឌលសិក្សាពីចម្ងាយ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (e-Learning Center នៃសាលាតិចណូ) ដែលធ្វើឡើងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្រុមការងារ e-Learning Center នៃសាលាតិចណូ ដឹកនាំដោយលោកហ៊ាន សំបឿន បានធ្វើបទបង្ហាញ ណែនាំពី ដល់និស្សិតឆ្នាំទី១ ដើម្បីអោយនិស្សិត មានការយល់ដឹងអំពី អត្ថប្រយោជន៏ ព្រមទាំង​ វិធីចូលរៀន e-Learning ។
ក្រោមអនុស្សារណៈព្រមព្រៀងគ្នារវាង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងគោលបំនង​​ លើកកំពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តការ លើការផ្តោះប្តូរ e-Learning Courses និងភ្ជាប់ទៅកាន់បណ្តាញការសិក្សាស្រាវជ្រាវកម្ពុជា ​ដែលហៅកាត់ថា CamREN សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានសហការផលិតមេរៀនe-Learningមួយ ​សំរាប់និស្សិតឆ្នាំទី១ ​របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានកំពុងយកទៅប្រើប្រាស់ សំរាប់ឆ្នាំទី១នៅក្នុងឆមាសទី២ ក្នុងឆ្នាំសិក្សា២០១៧នេះតែម្តង៕

3672085698988488352_account_id=3 IMG_1648 IMG_1673 IMG_1674 IMG_1679  IMG_1685 IMG_1663

1529732532176137512_account_id=3 5741090979162237755_account_id=3