ក្រសួង​កំពុង​ជំរុញ កម្មវិធី​សិក្សា​​ពី​ចម្ងាយ ឬ E-Learning ឲ្យ​កាន់​តែ​ច្រើន

(ITC-Phnom Penh): A good article from the Phnom Penh Post Newspaper about 2016 e-Learning forum, which is held on November 30, 2016 at Institute of Technology of Cambodia: "ក្រសួង​កំពុង​ជំរុញ កម្មវិធី​សិក្សា​​ពី​ចម្ងាយ ឬ E-Learning ឲ្យ​កាន់​តែ​ច្រើន".

For full article, please visit the link below: 

Phnom Penh Post Newspaperhttps://goo.gl/iAhMKB

Lareine Newshttp://www.lareine.news/detail-25fca7b972285dc9.html

PP post_001 PP post_002 


Quoted from Phnom Penh Post

ក្រសួង​កំពុង​ជំរុញ កម្មវិធី​សិក្សា​​ពី​ចម្ងាយ ឬ E-Learning ឲ្យ​កាន់​តែ​ច្រើន

ភ្នំពេញៈ ​ កម្ម​វិធី​សិក្សា​បែប​ទំនើប​ពី​ចម្ងាយ ឬ​ e-Learning កំពុង​ត្រូវ​បាន​លើក​កម្ពស់ ​និង​ជំ​រុញ​កាន់​តែ​ទូលាយ​ឲ្យ​បណ្ដា​សាកល​វិទ្យា​ល័យ​នានា​នៅ​កម្ពុជា ខណៈ​ក្រសួង​អប់រំ​បាន​ចាប់​ផ្តើម​កម្មវិធី​សិក្សា​ថ្មី​នេះ ដំបូង​នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា(ITC) ​កាល​ពី​ឆ្នាំ​ ២០១១។

លោក ​យក់ ​ង៉ុយ​ រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា ​បាន​ថ្លែង​ ជាលទ្ធ​ល្អ​បំផុត​នៅ​ក្នុង​ឆ្នាំ​ ២០១២ សាលា ITC បាន​ផ្ដល់​របាយ​ការ​ណ៍​ទៅ​កាន់​ក្រសួង​​អប់រំថា​ បាន​សម្រេច​ដំណើរ​ការ​យ៉ាង​ជោគជ័យ​លើ​ការ​សិក្សា​​ពី​ចម្ងាយ​នេះ​ ដោយ​បាន​បង្កើត​ឲ្យ​មាន​ការ​សិក្សា​ពី​ផ្ទះ​តាម​ប្រព័ន្ធ ​អ៊ីន​ធឺណែត​ (flipped classroom and blended learning) ចំនួន​១៨ ក្រេឌីត​ និង​បាន​ចែក​លែក​ទៅ​គ្រប់​នាយកដ្ឋាន​សិក្សា​ផ្សេង​ៗ និង​សាកល​វិទ្យា​ល័យ​ដែល​បាន​សហការ​​ថែម​ទៀត​។

ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​ស្ដី​ពីការ​​សិក្សា​ពីចម្ងាយ​កាល​ពីថ្ងៃ​ពុធ​​ម្សិល​មិញដែល​មាន​អ្នក​ជំនាញ​ព័ត៌​មាន​វិទ្យា​ជា​ច្រើន​នាក់​មក​ពី​សាកល​វិទ្យា​ល័យ​នានា​ចូល​រួម​​ លោក ​អ៊ុម​ រម្យណី ​នាយក​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុ​ជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ជួប​ជុំ​គ្នា​ពេញ​មួយ​ថ្ងៃ​នេះ ​ដើម្បី​នាំ​យក​នូវ​អ្វី​ដែល​បាន​បង្កើត​ថ្មី​ និង​ជឿន​លឿន​ក្នុង​វិស័យ​អប់រំ​ ទៅ​បញ្ចៀប​តាម​បណ្ដា​សាកល​វិទ្យា​ល័យ​ផ្សេង​ៗ​ដែល​នូវ​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​គ្រប់​គ្រាន់។

លោក​បន្ដ​ថា៖ «យើង​ចង់​បង្កើត​គោល​នយោ​បាយ​រួម​មួយ ​ដើម្បី​ឲ្យ​មាន​ការ​សម្រេច​ចិត្ដ​ ​ហើយ​កម្មវត្ថុ​ដែល​សំខាន់​​នោះ​គឺ​យើង​ត្រូវ​បំពេញ​កិច្ច​ ដើម្បី​ភ្ជាប់​បណ្ដាញ​កម្ម​វិធី​សិក្សា​បែប​ទំនើប​នេះ​រួម​គ្នា អាច​ហៅ​បាន​ថា ​បណ្ដាញ​ទំនាក់​ទំនង​ប្រ​ព័ន្ធ​អ៊ីន​ធឺណែត​សកល​»។

លោក​​បន្ថែម​​ថា​ ការ​រួម​គ្នា​បង្កើត​ e-Learning នេះ​បាន​ផ្ដល់​ផល​ចំណេញ​ជាច្រើន​ដល់​សាលា និង​ និស្សិត​ ព្រោះ​អាច​បង្កើត​បណ្ដាញ​អ៊ីន​ធឺ​ណែត​កាន់​តែ​ទូលំ​ទូលាយ​និង​បណ្ដុំ​នៃ​ការសិក្សា​ពី​ចង្ងាយ​ ​ដោយ​មិន​ចំណាយ​ច្រើន​។

ប៉ុន្តែយ៉ាងណា លោក អ៊ុម រម្យណី ​បានឲ្យដឹង​​ថា e-learning ​នៅ​មាន​បញ្ហា​ប្រឈម​ច្រើន​ និង ត្រូវ​រួម​គ្នា​​​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន។

លោក​ ឃៀង ​សុធី ​អ្នក​ស្រាវ​ជ្រាវផ្នែក​អប់រំ និង​ e-Learning នៃ​វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​ និង​ស្រាវ​ជ្រាវ ដើម្បី​​ការ​អភិវឌ្ឍន៍​កម្ពុជា (CDRI) ​បាន​មើល​ឃើញ​ថា ការ​សិក្សា​តាម​បែប​ទំនើប​ពី​ចម្ងាយ​នេះ ​អាច​ជួយ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​។

លោក​បន្ដ​ថា «​កម្ម​វិធី​សិក្សា​ e-Learning មាន​សក្កដា​នុពល​ខ្ពស់​ ស្របពេល​ដែលកម្ម​វិធី​សិក្សា​ យើង​នៅ​មាន​ភាព​ចាស់​​កំរឹល​នៅ​ឡើយ​។ ហើយ​វា​នឹង​ជួយ​ឲ្យ​ការ​សិក្សា​របស់​សិស្ស​មាន​ភាព​ប្រសើរ​ដោយ ​ពួក​គេ​​ចេះ​វិភាគ​ និង​បង្កើត​អ្វី​ថ្មី​ ខុស​ពី​គ្រាមុន​ គ្រាន់​តែ​ទន្ទេញ​ឲ្យ​ចាំ​ និង​សិក្សា​ដូច​ការ​បញ្ចុក​បាយ​ ដែល​នេះ​គឺ​ជា​កម្រិត​ទាប​មែន​ទែន​ក្នុង​ការ​ទទួល​បាន​ចំណេះដឹង​»។

លោក​បានឲ្យ​ដឹង​ដែរ​ថា គម្លាតគ្នា​រវាង​អាយុ​សិស្ស​ និង​គ្រូ​នា​ពេល​បច្ចុប្បន្ន​ក៏​ជា​បញ្ហា​ក្នុង​ការ​សិក្សា​របស់​ពួក​គេ​ដែរ​ ​ព្រោះ​យុវជន​នាពេល​បច្ចុប្បន្ន​ មាន​ភាព​ជឿន​លឿន​ក្នុង​ការ​សិក្សា​ស្រាវជ្រាវតាម​រយៈបច្ចេក​វិទ្យា​ទំនើប​ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ​គ្រូដែល​ចាស់​ៗ​មួយ​ចំនួន​កម្ម​វិធី​សិក្សា​របស់​គាត់​នៅ​មិន​ទាន់​មាន​អ្វី​ថ្មី​។

លោក​​ថា «យុវជន​បច្ចុប្បន្ន​ ពួក​គេ​បាន​ជ្រើស​យក​ការសិក្សា​តាមបែប​ទំនើប​តាម​រយៈ​សម្ភារៈ​ និង​បណ្ដាយ​អ៊ីន​ធឺ​ណែត។ ​ដូច្នេះ​កម្ម​វិធី​សិក្សា​ចាស់ៗ​គួរ​តែ​មាន​ការ​កែ​ប្រែ​តាម​ពួកគាត់​»៕

2016 Intensive Basic Training for e-Learning Course Development

(ITC-Phnom Penh): e-Learning of Institute of Technology of Cambodia (ITC) has organized the training program, "2016 Intensive Basic Training for e-Learning Course Development", for all partner universities, including University of Health Sciences, National University of Management, and Royal University of Agriculture on 15th-16th September 2016 at Institute of Technology of Cambodia, Phnom Penh, Cambodia.

The objective of the training is to reinforce partner universities’ capacity to develop their own e-Learning contents, and the training Outcome is that each university team develops a new e-learning content (chapter 1 lesson) during this training. 

The participants from the 3 partner universities learn how to develop e-Learning contents. During this training, all attendees did very well and made very impressive outcomes ( produced the prototype of their own e-Learning course). 

IMG_6595 IMG_6599 IMG_6602 IMG_6610 IMG_6616 IMG_6623 IMG_6649 IMG_6670 IMG_6675 IMG_6676 IMG_6677 IMG_6728 IMG_6730 IMG_6731 IMG_6735 IMG_6736 IMG_6738 IMG_6739 IMG_6741 IMG_6743   IMG_6748 IMG_6749 IMG_6755 IMG_6758 IMG_6760  IMG_6771  IMG_6786 IMG_6793 IMG_6800  IMG_6809    IMG_6840      IMG_6858