វគ្គបណ្ដុះបណ្ដាលស្ដីពី “មូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍមេរៀនអនឡាញ” -2019

(វបក-ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី០៩​ – ១០ ខែកញ្ញា ឆ្នាំ២០១៩ មជ្ឈមណ្ឌលសិក្សាពីចម្ងាយ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (e-Learning Center) បានរៀបចំ វគ្គបណ្ដុះបណ្ដាលស្ដីពី “មូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍមេរៀនអនឡាញ” ។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកនាយករង សូយទី ។ នេះជាវគ្គបណ្ដុះបណ្ដាលលើកទី៤ ដែលធ្វើឡើងក្នុងគោលបំណងចែករំលែកចំនេះដឹងពី អ្វីទៅការសិក្សាអនឡាញ និងវិធីសាស្ត្រក្នុងការបង្កើតមេរៀនអនឡាញ ទៅសាកលវិទ្យាល័យដៃគូ និងគ្រឹះស្ថានអប់រំនានា ។