Workshop about E-learning Model at UHS

Published by Leng SEAK on

កម្មវិធីសិក្ខាសាលា ស្តីពី E-learning Model

នារសៀលថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៦ វេលាម៉ោង​ ១៤:​០០​-​១៧​:​០០ សា​កល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុ​ខា​ភិបាល​បានរៀប​ចំ​ ​សិក្ខា​សា​លា ស្តី​ពី E-learning Model​​ ។​ 

សិ​ក្ខា​​សា​លា​​នេះ​មាន​ការ​អញ្ជើញ ចូល​រួម​ជាគណៈអធិបតីភាព​ពី​សំ​នាក់ លោក​សាស្រ្តា​ចារ្យ​ជំនួយ​ សេង​សុ​ភាព​ សា​កល​វិ​ទ្យា​ធិ​ការ​រង​សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល  លោកនុត សុថន អគ្គនាយករង នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។ លោក​ហ៊ាន​សំ​បឿន នា​យក​​មជ្ឈ​មណ្ឌល​សិក្សា​ពី​ចម្ងាយ នៃ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ក៏​បាន​អញ្ជើញ​ជាវាគ្មិន​នា​ឳ​កាស​នោះ​ដែរ​។ ជា​មួយ​គ្នា​នោះ​ផង​ដែ​រ ក៏​​មាន​ការ​អញ្ជើញ​ចូល​រួម​​ពី​លោក​​-​លោក​ស្រី​សាស្រ្តា​ចារ្យ​ ម​ន្រ្តី​រាជ​ការ​​​​ ​នៃ​សា​កល​វិ​ទ្យា​​ល័យ​វិ​ទ្យា​សា​ស្រ្ត​សុ​​ខា​​ភិ​​បា​ល​​ ​ប្រ​​មា​ណ​​៥០​​​រូប​។


សិ​ក្ខា​សា​លានេះមានសារៈសំខាន់សម្រាប់ជាទុនបង្ហាញផ្លូវអំពី​ E-learning Model  ការបង្កើតមេរៀន E-learning​  ករណីសិក្សានៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង​ការសិក្សាតាមវិធីសាស្រ្តចំរុះនាំភាពជោគជ័យដ៏ធំ ទៅដល់និស្សិត។

 

2016-07-27

7398443687054842182-account_id=2

 

2016-07-27 (1) 20160727_141028 20160727_141017 20160727_141008

 

Categories: Uncategorized