ការផ្តួចផ្តើមលើ​គំរោង​សហ​​ប្រតិ​​បត្តិ​​ការ​​​​​រវាង វិ​ទ្យា​ស្ថាន​បច្ចេក​វិ​ទ្យា​កម្ពុជា​និង​APSARA TV

Published by Leng SEAK on

(វបក-ភ្នំពេញ)៖ ថ្ងៃពុធទី០៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ០៩៖០០នាទីព្រឹក​ មាន​ការ​ប្រ​ជុំ​ រ​វាង​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុ​ជា និង APSARA TV ក្រោម​អធីបតីភាព ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នាយក វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំង លោក​បណ្ឌិត ជុន​ហៀង​ ថាវ​រិទ្ធិ ​លោក​សៀង ផេន បណ្ឌិត ហ៊ុល សៀងហេង និងលោក ហ៊ាន​សំបឿន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជា​មួយ​ក្រុម​ការ​ងារតំណាង របស់ APSARA TV ចូលរួមផងដែរ ។


ការពិភាក្សានេះ​កើតឡើង ដោយមានការផ្តួចផ្តើមពី APSARA TV ទៅលើគំរោងសហ​ប្រតិ​បត្តិ​ការ រវាង E-LEARNING នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង APSARA TV ទៅលើការអភិវឌ្ឍការសិក្សាតាមបែប E-LEARNING សំរាប់ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ​។

2016-08-03

2016-08-03 (1)

Categories: Uncategorized