វគ្គបណ្តុះបណ្តាលមួយ ស្តីពី “Online Course Development Training”

(វបក-ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រៀបចំ វគ្គបណ្តុះបណ្តាលមួយ ស្តីពី “Online Course Development Training”។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកអគ្គនាយករង ភុល នរិទ្ធ ។  វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើក្រសួងនិងសាកលវិទ្យាល័យមួយចំនួន ដូចជា៖ CamASEAN, MCU, MoEYS, PIC, PPIU, PLNCA, UBB, UHS។ លោក ឡាយ ហេង ព្រឹទ្ធបុរសរងមហាវិទ្យាល័យបច្ចេកទេសអគ្គិសនី បានរំលឹកថា៖ “នេះគឺកម្មវិធីមួយដែលមានគោលដៅពង្រឹងធនធានមនុស្សផ្នែក E-learning Course នៅក្នុងប្រទេសកម្ពុជា” និងបានបញ្ជាក់បន្ថែមថា៖ “សំរាប់ពេលនេះយើងអាចស្រូបយកអ្នកចូលរួម ចំនួន៣៩នាក់ ពីស្ថាប័នខាងលើ។ រីឯរយៈពេលនៃការបណ្តុះបណ្តាលគឺ១ថ្ងៃកន្លះ”។ បន្ទាប់ទៀតលោកនាយករង បានជម្រាបដល់សិក្ខាកាមថា សាលាតិចណូមិនត្រឹមតែបើកវគ្គនេះទេ តែមានកម្មវិធីបណ្តុះបណ្តាលជាច្រើនផ្សេងទៀត ដើមី្បចូលរួមពង្រឹងគុណភាពធនធានមនុស្សផ្នែកវិស្វកម្មនៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជាការបើកថ្នាក់ម៉ាស័្ទរ នៃការផ្គត់ផ្គង់និងអនាម័យទឹក ក្រោមជំនួយរបស់ Read more…

2018 Online Course Development on 6-7th Sept at ITC

1. Introduction វិទ្យាស្ថាន​​​​​​​​​បច្ចេកវិទ្យា​កម្ពុជា​នឹងបើកធ្វើវគ្គបណ្ដុះបណ្ដាលស្ដីពី “វគ្គសិក្សាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍមេរៀនអនឡាញ​​” ក្នុងគោលបំណងពង្រឹងសកម្មភាពបង្រៀន ដោយ​ប្រើប្រាស់ប្រព័ន្ធសិក្សាតាមបែប​អនឡាញ ដើម្បីទទួល​បាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបង្រៀន។​ វគ្គបណ្ដុះបណ្ដាលនេះនឹងរៀបចំនៅថ្ងៃទី​០៦​ដល់​០៧ ​ខែកញ្ញា​ ឆ្នំា២០១៨​ វេលាម៉ោង៨:០០​នាទីពឹ្រក​នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានអ្នកចូលរួមមកពី ក្រសួងអប់រំ យុវជន ​និងកីឡា គ្រឹះស្ថានឧត្តមសិក្សា នៅក្នុងប្រទេសកម្ពុជា សាកលវិទ្យាល័យដៃគូ ព្រមទាំងលោកគ្រូ អ្នកគ្រូ ​​​​សាស្ត្រាចារ្យ​សរុបប្រមាណ​ ២៥នាក់ ។​ 2. Objective  To increase the human resources in the e-Learning course development in Cambodia Design learning flow, learning strategy, as well as storyboard Understand the Information Chunking Read more…