វគ្គបណ្តុះបណ្តាលលើកទី២ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) Cambodian Cyber University Network (CCUN)

Published by Vann Sinkeo on

ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សាពីចម្ងាយនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្តើម វគ្គបណ្តុះបណ្តាល លើកទី២សម្រាប់បណ្តាល សកលវិទ្យាល័យដៃគូររបស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) Cambodian Cyber University Network (CCUN) (Basic Content Development Training II) 30th May-2nd June ,2023
សូមបញ្ជាក់ផងដែរ យោងតាមអនុក្រឹត្យរបស់​រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​​ជា​ផ្លូវការ​​លើក​ដំបូង​បង្អស់​នូវ​ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា – Cambodian Cyber University Network នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ យុវជន និងកីឡា។ លើសពីនេះ​ទៀត Cambodian Cyber University Network នឹងធ្វើការបណ្ដុះបណ្ដាល​ពីចម្ងាយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន ​និងបច្ចេកវិទ្យាឌីជីថល​​លើ​វគ្គសិក្សា និង​មុខវិជ្ជា ​ឬមុខជំនាញ​នៃ​កម្មវិធីសិក្សានិមួយៗ​ដែលបាន​ទទួលអាជ្ញាប័ណ្ណ​​ពី​​ក្រសួង​អប់រំ យុវជន និងកីឡា។

   

Categories: Event