វេទិកាពិភាក្សាអំពីការសិក្សាពីចម្ងាយប្រចាំឆ្នាំ២០១៧ (2017 e-Learning Forum)
(វបក-ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ មជ្ឍមណ្ឌលសិក្សាពីចម្ងាយ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានឧត្តមសិក្សានានា និង ដៃគូជាតិ និងអន្តរជាតិ ពីស្ថាប័នរដ្ឋ និងឯកជន បានរៀបចំវេទិកាពិភាក្សា មួយស្តីពី ការសិក្សាពីចម្ងាយប្រចាំឆ្នាំ 2017 លើកទី2(2nd e-learning forum 2017) ជាលើកដំបូងនេះឡើង ក្រោមអធីបតីភាព ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជននិងកីឡា និងឯកឧត្តមបណ្ឌិត អ៊ុម រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំ តាមការសិក្សាអនឡាយ (e-learning model) ក្នុងគ្រឹះស្ថានឧត្តមសិក្សា នៅកម្ពុជា ។
គោលបំណងនៃវេទិកាពិភាក្សា e-learning នេះ គឺ ដើម្បី កសាងយន្តការ កិច្ចសហប្រតិបត្តិការណ៏ និងបង្កើតកិច្ចសន្ទារវាង ក្រសួងអប់រំ យុវជន និង កីឡា គ្រឹះស្ថានឧត្តមសិក្សានានា ជាមួយនឹងស្ថាប័នពាក់ពន័្ធ រដ្ឋនិងឯកជន ដើម្បីធ្វើការរួមគ្នា ក្នុងការបង្កើតបរិយាកាសការសិក្សា ដែលល្អជាងមុន សំរាប់ការសិក្សាអនឡាញ នៅកម្ពុជា។ លើសពីនេះទៅទៀត វេទិកាយ៉ាងមានសារៈសំខាន់នេះ ក៏ត្រូវធ្វើឡើង ដើម្បីផ្តល់ឳកាស ក្នុងការលើកយកបព្ហាាទាក់ទិន នឹងការប្រើប្រាស់ គំរូនៃការសិក្សា e-learning មកពិភាក្សា និងស្វែងរកដំណោះស្រាយ ពីសំណាក់គ្រឹះស្ថានឧត្តមសិក្សា និងអ្នកជំនាញពីក្រុមហ៊ុន ទូរគមនាគមន៏ធំៗ នៅកម្ពុជា។ ចំនុចកាន់តែពិសេសទៅទៀតនោះ គឺ លទ្ធផលនៃវេទិកានេះ នឹងអាចស្វែងរកមធ្យោបាយ និងវិធីសាស្រ្ត ជួយដល់ គ្រឹះស្ថានឧត្តមសិក្សានានា នៅកម្ពុជា ឲ្យឈានទៅសម្រេចជោគជ័យ ទៅលើការប្រើប្រាស់ គំរូសិក្សា e-learning តាមរយៈ ការទទួលបាននូវ ការចែករំលែកបទពិសោធន៏ និងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ។
គួររំលឹកផងដែរថា វេទិកាពិភាក្សា e-learning រៀបចំឡើងដោយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នេះ មានការចូលរួមពី ប្រតិភូ មកពីក្រសួងអប់រំ យុវជន និងកីឡា អ្នកសម្រេចចិត្តជាន់ខ្ពស់នៃ គ្រឹះស្ថានឧត្តមសិក្សានានា សាកលវិទ្យាល័យដៃគូពី សាធារណៈរដ្ឋកូរ៉េ អ្នកជំនាញពីបណ្តាក្រុមហ៊ុន ទូរគមនាគមន៍ សាធារណៈ និងឯកជនធំៗ និងស្ថាបន័ដែលជាដៃគួ ជាតិនិងអន្តរជាតិ ដូចជា USAID, Korea Soongsil Cyber University, SI NET, and public and private universities in Cambodia ៕