វគ្គបណ្ដុះបណ្ដាលស្ដីពី “មូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍមេរៀនអនឡាញ” -2019

(វបក-ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី០៩​ – ១០ ខែកញ្ញា ឆ្នាំ២០១៩ មជ្ឈមណ្ឌលសិក្សាពីចម្ងាយ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (e-Learning Center) បានរៀបចំ វគ្គបណ្ដុះបណ្ដាលស្ដីពី “មូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍមេរៀនអនឡាញ” ។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកនាយករង សូយទី ។ នេះជាវគ្គបណ្ដុះបណ្ដាលលើកទី៤ ដែលធ្វើឡើងក្នុងគោលបំណងចែករំលែកចំនេះដឹងពី អ្វីទៅការសិក្សាអនឡាញ និងវិធីសាស្ត្រក្នុងការបង្កើតមេរៀនអនឡាញ ទៅសាកលវិទ្យាល័យដៃគូ និងគ្រឹះស្ថានអប់រំនានា ។

វគ្គបណ្តុះបណ្តាលមួយ ស្តីពី “Online Course Development Training”

(វបក-ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រៀបចំ វគ្គបណ្តុះបណ្តាលមួយ ស្តីពី “Online Course Development Training”។ ពិធីនេះស្ថិតក្រោមអធិបតីភាព លោកអគ្គនាយករង ភុល នរិទ្ធ ។  វគ្គបណ្តុះបណ្តាលនេះគ្របដណ្តប់លើក្រសួងនិងសាកលវិទ្យាល័យមួយចំនួន ដូចជា៖ CamASEAN, MCU, MoEYS, PIC, PPIU, PLNCA, UBB, UHS។ លោក ឡាយ ហេង ព្រឹទ្ធបុរសរងមហាវិទ្យាល័យបច្ចេកទេសអគ្គិសនី បានរំលឹកថា៖ “នេះគឺកម្មវិធីមួយដែលមានគោលដៅពង្រឹងធនធានមនុស្សផ្នែក E-learning Course នៅក្នុងប្រទេសកម្ពុជា” និងបានបញ្ជាក់បន្ថែមថា៖ “សំរាប់ពេលនេះយើងអាចស្រូបយកអ្នកចូលរួម ចំនួន៣៩នាក់ ពីស្ថាប័នខាងលើ។ រីឯរយៈពេលនៃការបណ្តុះបណ្តាលគឺ១ថ្ងៃកន្លះ”។ បន្ទាប់ទៀតលោកនាយករង បានជម្រាបដល់សិក្ខាកាមថា សាលាតិចណូមិនត្រឹមតែបើកវគ្គនេះទេ តែមានកម្មវិធីបណ្តុះបណ្តាលជាច្រើនផ្សេងទៀត ដើមី្បចូលរួមពង្រឹងគុណភាពធនធានមនុស្សផ្នែកវិស្វកម្មនៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជាការបើកថ្នាក់ម៉ាស័្ទរ នៃការផ្គត់ផ្គង់និងអនាម័យទឹក ក្រោមជំនួយរបស់ Read more…

វេទិកាពិភាក្សាអំពីការសិក្សាពីចម្ងាយប្រចាំឆ្នាំ២០១៧ (2017 e-Learning Forum)

(វបក-ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ មជ្ឍមណ្ឌលសិក្សាពីចម្ងាយ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានឧត្តមសិក្សានានា និង ដៃគូជាតិ និងអន្តរជាតិ ពីស្ថាប័នរដ្ឋ និងឯកជន បានរៀបចំវេទិកាពិភាក្សា មួយស្តីពី ការសិក្សាពីចម្ងាយប្រចាំឆ្នាំ 2017 លើកទី2(2nd e-learning forum 2017) ជាលើកដំបូងនេះឡើង ក្រោមអធីបតីភាព ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជននិងកីឡា និងឯកឧត្តមបណ្ឌិត អ៊ុម រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំ តាមការសិក្សាអនឡាយ (e-learning model) ក្នុងគ្រឹះស្ថានឧត្តមសិក្សា នៅកម្ពុជា  ។ គោលបំណងនៃវេទិកាពិភាក្សា e-learning នេះ គឺ ដើម្បី កសាងយន្តការ កិច្ចសហប្រតិបត្តិការណ៏ និងបង្កើតកិច្ចសន្ទារវាង ក្រសួងអប់រំ Read more…

កម្មវិធីសិក្ខាសាលាស្តីពី e-Learning សំរាប់និស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥​ ឧសភា ឆ្នាំ២០១៧ កម្មវិធីសិក្ខាសាលា ស្តីពី e-Learning សំរាប់និស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានសហការរៀបចំដោយ មហាវិទ្យាល័យពត៌មានវិទ្យា ​​​​​​នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងមជ្ឈមណ្ឌលសិក្សាពីចម្ងាយ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (e-Learning Center នៃសាលាតិចណូ) ដែលធ្វើឡើងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្រុមការងារ e-Learning Center នៃសាលាតិចណូ ដឹកនាំដោយលោកហ៊ាន សំបឿន បានធ្វើបទបង្ហាញ ណែនាំពី ដល់និស្សិតឆ្នាំទី១ ដើម្បីអោយនិស្សិត មានការយល់ដឹងអំពី អត្ថប្រយោជន៏ ព្រមទាំង​ វិធីចូលរៀន e-Learning ។ ក្រោមអនុស្សារណៈព្រមព្រៀងគ្នារវាង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងគោលបំនង​​ លើកកំពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តការ លើការផ្តោះប្តូរ e-Learning Courses និងភ្ជាប់ទៅកាន់បណ្តាញការសិក្សាស្រាវជ្រាវកម្ពុជា ​ដែលហៅកាត់ថា CamREN សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានសហការផលិតមេរៀនe-Learningមួយ ​សំរាប់និស្សិតឆ្នាំទី១ ​របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានកំពុងយកទៅប្រើប្រាស់ Read more…

សន្និសិទវិទ្យាសាស្រ្តលើកទី៧ស្តីអំពី “វិទ្យាសាស្រ្តដើម្បីអនាគត”

(វបក-ភ្នំពេញ)៖ សន្និសិទវិទ្យាសាស្រ្តលើកទី៧ស្តីអំពី "វិទ្យាសាស្រ្តដើម្បីអនាគត​" ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ (ITC-Phnom Penh): 7th Conference on "The Future's Bright The Future Science" on May 04, 2017 at Institute of Technology of Cambodia.