(វបក-ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលស្តីពីដំណើរការផលិតមេរៀនលើកទី២ មានបណ្តាលសាកលវិទ្យាល័យចំនួន១៦ចូលរួម

(វបក-ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលស្តីពី ដំណើរការផលិតមេរៀន និងដំណើរការនៃការអនុវត្តប្រព័ន្ធ លើកទី២នៅក្នុងឆ្នាំ២០២៤ ដើម្បីពង្រឹងគុណភាពការផលិតមេរៀនឲ្យកាន់តែងាយស្រួលរៀននិងបង្រៀនតាមប្រព័ន្ធសិក្សា Learning Management System (LMS) បច្ចុប្បន្នយើងមានបណ្តាលសាកលវិទ្យាល័យ ចំនួន១៦ ដែលបានចូលនិងត្រៀមចូលជាសមាជិក ប.ស.ស.ក។ កិច្ច​ការ​សំខាន់របស់​បណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា គឺការរៀបចំការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធឌីជីថល សម្រាប់និស្សិតទាំងអស់អាចចូលរួមទទួលបានចំណេះដឹង និងរៀនតាមប្រព័ន្ធឌីជីថលនេះ ហើយសាកលវិទ្យាល័យដែលពាក់ព័ន្ធនឹង ផលិតមេរៀនដាក់ឲ្យដំណើរការនៅលើប្រព័ន្ធឌីជីថល។ សូមបញ្ជាក់ផងដែរ យោងតាមអនុក្រឹត្យរបស់​រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​​ជា​ផ្លូវការ​​លើក​ដំបូង​បង្អស់​នូវ​ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា – Cambodian Cyber University Network នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ យុវជន និងកីឡា។ លើសពីនេះ​ទៀត Cambodian Cyber University Network នឹងធ្វើការបណ្ដុះបណ្ដាល​ពីចម្ងាយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន ​និងបច្ចេកវិទ្យាឌីជីថល​​លើ​វគ្គសិក្សា និង​មុខវិជ្ជា ​ឬមុខជំនាញ​នៃ​កម្មវិធីសិក្សានិមួយៗ​ដែលបាន​ទទួលអាជ្ញាប័ណ្ណ​​ពី​​ក្រសួង​អប់រំ យុវជន និងកីឡា។

2018 Online Course Development on 6-7th Sept at ITC

1. Introduction វិទ្យាស្ថាន​​​​​​​​​បច្ចេកវិទ្យា​កម្ពុជា​នឹងបើកធ្វើវគ្គបណ្ដុះបណ្ដាលស្ដីពី “វគ្គសិក្សាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍមេរៀនអនឡាញ​​” ក្នុងគោលបំណងពង្រឹងសកម្មភាពបង្រៀន ដោយ​ប្រើប្រាស់ប្រព័ន្ធសិក្សាតាមបែប​អនឡាញ ដើម្បីទទួល​បាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបង្រៀន។​ វគ្គបណ្ដុះបណ្ដាលនេះនឹងរៀបចំនៅថ្ងៃទី​០៦​ដល់​០៧ ​ខែកញ្ញា​ ឆ្នំា២០១៨​ វេលាម៉ោង៨:០០​នាទីពឹ្រក​នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានអ្នកចូលរួមមកពី ក្រសួងអប់រំ យុវជន ​និងកីឡា គ្រឹះស្ថានឧត្តមសិក្សា នៅក្នុងប្រទេសកម្ពុជា សាកលវិទ្យាល័យដៃគូ ព្រមទាំងលោកគ្រូ អ្នកគ្រូ ​​​​សាស្ត្រាចារ្យ​សរុបប្រមាណ​ ២៥នាក់ ។​ 2. Objective  To increase the human resources in the e-Learning course development in Cambodia Design learning flow, learning strategy, as well as storyboard Understand the Information Chunking Read more…