ទស្សនកិច្ចសិក្សាស្ដីពី “ការអភិវឌ្ឍន៍គរុកោសល្យ និងបច្ចេកវិទ្យាព័ត៌មានអប់រំ”

Published by Leng SEAK on

(វបក-ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង​១០ព្រឹក លោកអគ្គនាយករង លោក ភុល នរិទ្ធ លោក នុត សុថន និងក្រុមការងារ បានទទួលស្វាគមន៏ប្រតិភូ ២៨ រូប មកពី LIFE Academy នៃ ប្រទេស ស៊ុយអែត ដែលបានមកធ្វើទស្សនកិច្ចសិក្សា​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលបំណង ស្វែងយល់និងផ្តោះប្តូរបទពិសោធន៍ ក្នុងផ្នែកគរុកោសល្យ និងបច្ចេកវិទ្យាព័ត៌មាន សម្រាប់វិស័យអប់រំ នៅគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

លោកអគ្គនាយករង និងក្រុមការងារបានធ្វើបទបង្ហាញ អំពីការបង្រៀនពាក់ពន័្ធនឹងបច្ចេកវិទ្យាព័ត៌មានអប់រំ​  ដើម្បីចែករំលែកបទពិសោធន៏ដែលទទួលបានជោគជ័យកន្លងមក និងបានពិភាក្សាជាមួយ​ក្រុមប្រតិភូសិក្សា ក្នុងន័យជួយអភិវឌ្ឍការសិក្សាអប់រំឲ្យកាន់តែប្រសើរឡើង។

ក្នុងជំនួបនេះ ក្រុមប្រតិភូសិក្សា LIFE Academy  បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រពន័្ធអប់រំ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាពិសេសគឺ ការផលិតមេរៀន និងការបង្រៀនតាម e-Learning ។

គណៈ ប្រតិភូបានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅពី សំណាក់ថ្នាក់ដឹកនាំ សាលាតិចណូ និងបានអញ្ជើញទស្សនា មជ្ឈមណ្ឌលសិក្សាពីចម្ងាយ​ (e-Learning Center) និង​ មជ្ឈមណ្ឌលស្រាវជ្រាវ និងនវានុវត្តន៍ (Research and Innovation Center) របស់វិទ្យាស្ថាន​ ។

 

(ITC-Phnom Penh): On January 18th, 2017 at 10am, Deputy Director of Institute of Technology of Cambodia, Mr. PHOL Norith and NUTH Sothan welcomed a delegation from LIFE Academy from Sweden for a visit to the Institute of Technology of Cambodia.  The delegation consisted of 28 people from different countries.

This visit is under the Regional Phase of ICT and Pedagogical Development 2016A project of LIFE Academy which is held in Phnom Penh.

There was presentations from Deputy Director and teams of ITC about the experiences related to ICT in education for Higher Education institutes in Cambodia, and a short tour to visit the e-Learning Center and Research and Innovation Center of ITC. 

The delegates showed an interest in the education system at ITC, especially the e-learning course development and e-learning operation.

11 IMG_7882 IMG_7885 IMG_7892 IMG_7911 IMG_7917 IMG_7964

Categories: Event