(វបក-ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្តើម វគ្គបណ្តុះបណ្តាល លើកទី១នៅក្នុងឆ្នាំ២០២៤នេះ បណ្តាលសាកលវិទ្យាល័យដៃគូររបស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក)

Published by Vann Sinkeo on

(វបក-ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្តើមវគ្គបណ្តុះបណ្តាល លើកទី១នៅក្នុងឆ្នាំ២០២៤ ដើម្បីពង្រឹងគុណភាពការផលិតមេរៀនឲ្យកាន់តែងាយស្រួលរៀននិងបង្រៀនតាមប្រព័ន្ធសិក្សា Learning Management System (LMS) ក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរយើងចែកចេញជា៤ផ្នែកធំៗរួមមាន៖

  • ID : Instructional Designer នៅក្នុងដំណើការនៃការរៀបចំផែនកា ឬវិធីសាស្ត្រក្នុងការបង្កើតមេរៀន​ រៀបចំគំនូសព្រាងយ៉ាងណាអោយងាយស្រួលយល់​ ផ្អែកលើស្ថានភាពរបស់អ្នកសិក្សាសមស្របទៅនឹងស្ថានភាពជាក់ស្តែង ។
  • SME : Subject Matter Expert មានតួនាទីរៀបចំផែនការមេរៀនរបស់ខ្លួនដោយផ្តល់ខ្លឹមសារជាមួយនិងធនធានរបស់មេរៀន និងចូលរួមបង្កើតប្លង់គំរូជាមួយអ្នកជំនាញ Instructional Designer
  • SE : Studio Engineer ក្រុមការងារ​​​អ្នកជំនាញស្ទូឌីយ៉ូមានតួនាទីផ្ដិតយកសម្មភាពរបស់គ្រូបង្រៀន នឹងកាត់ត កែរសម្រួលរួចបញ្ជូនលទ្ធផលទៅអ្នកជំនាញ (អ្នកបង្កើតឬអ្នកអភិវឌ្ឍន៍មេរៀន)។
  • CD : Content Developer បន្ទាប់ពីទទួលបានទម្រងមេរៀនពីអ្នករចនាប្លង់មេរៀននិងលទ្ធផលពី​ក្រុមការងារជំនាញស្ទូឌីយ៉ូ មក​​អ្នកបង្កើតឬអ្នកអភិវឌ្ឍន៍មេរៀននិងចាប់ផ្ដើមរចនា​ក្រាហ្វិកនៃមេរៀនមកផលិតជាមាតិការ និងប្រើកម្មវិធីដើម្បីបង្កើតមាតិកាមេរៀនអនឡាញ ជាប្រភេទ Video content, Interaction content ,HTML5 ជាដើម។

គួបញ្ជាក់ផងដែរថា បណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា គឺមានការ​ចូលរួមពីសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា រួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យស្វាយរៀង, សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យអង្គរ និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ជាដើម។ កិច្ច​ការ​សំខាន់របស់​បណ្តាញ​សាកលវិទ្យាល័យសាយប័រ គឺការរៀបចំការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធឌីជីថល សម្រាប់និស្សិតទាំងអស់អាចចូលរួមទទួលបានចំណេះដឹង និងរៀនតាមប្រព័ន្ធឌីជីថលនេះ ហើយសាកលវិទ្យាល័យដែលពាក់ព័ន្ធនឹង ផលិតមេរៀនដាក់ឲ្យដំណើរការនៅលើប្រព័ន្ធឌីជីថល។

បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា នឹងជួយពង្រឹងការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពក៏ដូចជាការអប់រំគ្រប់ទិសទីនៅសាកលវិទ្យាល័យឱ្យមានលក្ខណៈល្អប្រសើរ និងមានភាពស្មើគ្នា (សមភាព)។ ទន្ទឹមគ្នានេះ នៅក្នុងការអនុវត្តមានការផ្ទេរក្រេឌីត ដោយក្នុងពេលបច្ចុប្បន្នក្រួងអប់រំ កំពុងសិក្សានិងរៀបចំ ដើម្បីឱ្យមានការផ្ទេរក្រេឌីតរវាងសាកលវិទ្យាល័យនៅកម្ពុជា ហើយដំណាក់កាលបន្ទាប់ឈានដល់ការទទួលស្គាល់ការផ្ទេរក្រេឌីតក្នុងតំបន់ និងពិភពលោកផងដែរ។

សូមបញ្ជាក់ផងដែរ យោងតាមអនុក្រឹត្យរបស់​រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​​ជា​ផ្លូវការ​​លើក​ដំបូង​បង្អស់​នូវ​ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា – Cambodian Cyber University Network នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ យុវជន និងកីឡា។ លើសពីនេះ​ទៀត Cambodian Cyber University Network នឹងធ្វើការបណ្ដុះបណ្ដាល​ពីចម្ងាយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន ​និងបច្ចេកវិទ្យាឌីជីថល​​លើ​វគ្គសិក្សា និង​មុខវិជ្ជា ​ឬមុខជំនាញ​នៃ​កម្មវិធីសិក្សានិមួយៗ​ដែលបាន​ទទួលអាជ្ញាប័ណ្ណ​​ពី​​ក្រសួង​អប់រំ យុវជន និងកីឡា។

Categories: Event

0 Comments

Leave a Reply

Your email address will not be published. Required fields are marked *