E-learning ពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យធំៗ
(ITC-Phnom Penh): A good article from the Lareine News about ពិធីចុុះហត្ថលេខាលេើអនុស្សរណៈ ព្រមព្រៀងគ្នា, which is held on February 03rd, 2017 at Royal University of Agriculture "E-learning ពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យធំៗ".
For full article, please visit the link below:
Lareine News : http://www.lareine.news/detail-d7327ad120745ac5.html
Quoted from Lareine News
E-learning ពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យធំៗ
នាពេលថ្មីៗនេះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ICT) បានចុះអនុស្សារណៈព្រមព្រៀងគ្នាជាមួយនឹងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសប្រតិបត្តិការផ្លាស់ប្តូរវគ្គសិក្សាតាមប្រព័ន្ធអនឡាញ (Online Cousreses)និងភ្ជាប់ទំនាក់ទំនងទៅកាន់បណ្តាញការសិក្សាស្រាវជ្រាវកម្ពុជា។
នៅក្នុងអនុស្សារណៈព្រមព្រៀងដែលចុះហត្ថលេខាដោយនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានព្រមព្រៀងផ្តល់ឱ្យនូវការភ្ជាប់បណ្តាញNetwork ដែលមានល្បឿនលឿនជាង 25mbps តាមរយៈខ្សែកាបអុបទិចដែលប្រើប្រាស់បណ្តាញDomistic Private Leased Circuit (DPLC) រវាងគ្រឹះស្ថានអប់រំទាំង2។ ជាមួយគ្នានេះដែរវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក៏នឹងត្រូវទទួលបន្ទុកលើការផ្តល់វគ្គសិក្សាអនឡាញ ចំនួន 13មេរៀនដែលអាចប្រើប្រាស់បណ្តាញDPLC និងInternet។ក្រៅពីនេះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក៏ត្រូវផ្តល់ការតភ្ជាប់ទៅកាន់បណ្តាញសិក្សាស្រាវជ្រាវកម្ពុជាផ្តល់ជំនួយបច្ចេកទេសក្នុងការផលិតវគ្គសិក្សាតាមបណ្តាញអនឡាញនិងផ្តល់ការប្រឹក្សាចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង និងប្រតិបត្តិការណ៍វគ្គសិក្សាអនឡាញ។
ចំពោះកាតព្វកិច្ចរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្មវិញគឺត្រូវបង់ថ្លៃសេវាភ្ជាប់បណ្តាញ Networkដែលមានល្បឿន 25mbps តាមរយៈខ្សែកាបអុបទិចដែលប្រើប្រាស់បច្ចេកវិទ្យា DPL ដែលភ្ជាប់មកកាន់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងត្រូវបង្កើតក្រុមបច្ចេកទេសមួយ ដើម្បីធ្វើការជាមួយក្រុមបច្ចេកទេសនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ជុំវិញការចុះកិច្ចព្រមព្រៀនេះ បណ្ឌិតវិស្វករអ៊ុម រម្យណី ធ្លាប់បានលើកឡើងថាវិទ្យាស្ថានសិក្សាពីចម្ងាយ (Eleaning Center) នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងព្យាយាមពង្រីកទំនាក់ទំនងជាមួយនឹងបណ្តាសាកលវិទ្យាល័យធំៗនៅកម្ពុជាដើម្បីអភិវឌ្ឍការសិក្សាបែបថ្មីដល់ស្ថាប័នអប់រំសំខាន់ៗទាំងអស់នោះ។ Elearning ជាកម្មវិធីសិក្សាដែលប្រើប្រាស់ប្រព័ន្ធ Online ដើម្បីបង្រៀនលើមេរៀនដែលគ្រឹះស្ថានសិក្សាបានបង្កើតឡើងដោយមានការគ្រប់គ្រងច្បាស់លាស់ពីក្រុមការងារបច្ចេកទេស និងសាស្ត្រាចារ្យដោយផ្ទាល់ដើម្បីសម្រួលដល់ការសិក្សារបស់សិស្ស និងបង្កើតបរិយាកាសកាន់តែប្រសើរឡើងសម្រាប់និស្សិតឱ្យទទួលបានចំណេះដឹងកាន់តែទូលំទូលាយ។ ជាគោលដៅបន្តបន្ទាប់ទៅទៀត Elearning Center បង្កើតកិច្ចសហការជាមួយនឹងគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន ដើម្បីធ្វើឱ្យកម្មវិធីសិក្សាតាមអនឡាញ បានសាយភាយទៅកាន់និស្សិតជាច្រើននៅកម្ពុជា៕