កម្មវិធីសិក្ខាសាលាស្តីពី e-Learning សំរាប់និស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៧ កម្មវិធីសិក្ខាសាលា ស្តីពី e-Learning សំរាប់និស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ត្រូវបានសហការរៀបចំដោយ មហាវិទ្យាល័យពត៌មានវិទ្យា នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងមជ្ឈមណ្ឌលសិក្សាពីចម្ងាយ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (e-Learning Center នៃសាលាតិចណូ) ដែលធ្វើឡើងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ក្រុមការងារ e-Learning Center នៃសាលាតិចណូ ដឹកនាំដោយលោកហ៊ាន សំបឿន បានធ្វើបទបង្ហាញ ណែនាំពី ដល់និស្សិតឆ្នាំទី១ ដើម្បីអោយនិស្សិត មានការយល់ដឹងអំពី អត្ថប្រយោជន៏ ព្រមទាំង វិធីចូលរៀន e-Learning ។
ក្រោមអនុស្សារណៈព្រមព្រៀងគ្នារវាង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងគោលបំនង លើកកំពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តការ លើការផ្តោះប្តូរ e-Learning Courses និងភ្ជាប់ទៅកាន់បណ្តាញការសិក្សាស្រាវជ្រាវកម្ពុជា ដែលហៅកាត់ថា CamREN សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានសហការផលិតមេរៀនe-Learningមួយ សំរាប់និស្សិតឆ្នាំទី១ របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានកំពុងយកទៅប្រើប្រាស់ សំរាប់ឆ្នាំទី១នៅក្នុងឆមាសទី២ ក្នុងឆ្នាំសិក្សា២០១៧នេះតែម្តង៕