(វបក-ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលស្តីពីដំណើរការផលិតមេរៀនលើកទី២ មានបណ្តាលសាកលវិទ្យាល័យចំនួន១៦ចូលរួម

(វបក-ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលស្តីពី ដំណើរការផលិតមេរៀន និងដំណើរការនៃការអនុវត្តប្រព័ន្ធ លើកទី២នៅក្នុងឆ្នាំ២០២៤ ដើម្បីពង្រឹងគុណភាពការផលិតមេរៀនឲ្យកាន់តែងាយស្រួលរៀននិងបង្រៀនតាមប្រព័ន្ធសិក្សា Learning Management System (LMS) បច្ចុប្បន្នយើងមានបណ្តាលសាកលវិទ្យាល័យ ចំនួន១៦ ដែលបានចូលនិងត្រៀមចូលជាសមាជិក ប.ស.ស.ក។ កិច្ច​ការ​សំខាន់របស់​បណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា គឺការរៀបចំការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធឌីជីថល សម្រាប់និស្សិតទាំងអស់អាចចូលរួមទទួលបានចំណេះដឹង និងរៀនតាមប្រព័ន្ធឌីជីថលនេះ ហើយសាកលវិទ្យាល័យដែលពាក់ព័ន្ធនឹង ផលិតមេរៀនដាក់ឲ្យដំណើរការនៅលើប្រព័ន្ធឌីជីថល។ សូមបញ្ជាក់ផងដែរ យោងតាមអនុក្រឹត្យរបស់​រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​​ជា​ផ្លូវការ​​លើក​ដំបូង​បង្អស់​នូវ​ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា – Cambodian Cyber University Network នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ យុវជន និងកីឡា។ លើសពីនេះ​ទៀត Cambodian Cyber University Network នឹងធ្វើការបណ្ដុះបណ្ដាល​ពីចម្ងាយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន ​និងបច្ចេកវិទ្យាឌីជីថល​​លើ​វគ្គសិក្សា និង​មុខវិជ្ជា ​ឬមុខជំនាញ​នៃ​កម្មវិធីសិក្សានិមួយៗ​ដែលបាន​ទទួលអាជ្ញាប័ណ្ណ​​ពី​​ក្រសួង​អប់រំ យុវជន និងកីឡា។

(វបក-ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្តើម វគ្គបណ្តុះបណ្តាល លើកទី១នៅក្នុងឆ្នាំ២០២៤នេះ បណ្តាលសាកលវិទ្យាល័យដៃគូររបស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក)

(វបក-ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្តើមវគ្គបណ្តុះបណ្តាល លើកទី១នៅក្នុងឆ្នាំ២០២៤ ដើម្បីពង្រឹងគុណភាពការផលិតមេរៀនឲ្យកាន់តែងាយស្រួលរៀននិងបង្រៀនតាមប្រព័ន្ធសិក្សា Learning Management System (LMS) ក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរយើងចែកចេញជា៤ផ្នែកធំៗរួមមាន៖ គួបញ្ជាក់ផងដែរថា បណ្តាញ​សាកលវិទ្យាល័យសាយប័រកម្ពុជា គឺមានការ​ចូលរួមពីសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជា រួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យស្វាយរៀង, សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាកលវិទ្យាល័យភូមិន្ទកសិកម្ម សាកលវិទ្យាល័យអង្គរ និងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ជាដើម។ កិច្ច​ការ​សំខាន់របស់​បណ្តាញ​សាកលវិទ្យាល័យសាយប័រ គឺការរៀបចំការរៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធឌីជីថល សម្រាប់និស្សិតទាំងអស់អាចចូលរួមទទួលបានចំណេះដឹង និងរៀនតាមប្រព័ន្ធឌីជីថលនេះ ហើយសាកលវិទ្យាល័យដែលពាក់ព័ន្ធនឹង ផលិតមេរៀនដាក់ឲ្យដំណើរការនៅលើប្រព័ន្ធឌីជីថល។ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា នឹងជួយពង្រឹងការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពក៏ដូចជាការអប់រំគ្រប់ទិសទីនៅសាកលវិទ្យាល័យឱ្យមានលក្ខណៈល្អប្រសើរ និងមានភាពស្មើគ្នា (សមភាព)។ ទន្ទឹមគ្នានេះ នៅក្នុងការអនុវត្តមានការផ្ទេរក្រេឌីត ដោយក្នុងពេលបច្ចុប្បន្នក្រួងអប់រំ កំពុងសិក្សានិងរៀបចំ ដើម្បីឱ្យមានការផ្ទេរក្រេឌីតរវាងសាកលវិទ្យាល័យនៅកម្ពុជា ហើយដំណាក់កាលបន្ទាប់ឈានដល់ការទទួលស្គាល់ការផ្ទេរក្រេឌីតក្នុងតំបន់ និងពិភពលោកផងដែរ។ សូមបញ្ជាក់ផងដែរ យោងតាមអនុក្រឹត្យរបស់​រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​​ជា​ផ្លូវការ​​លើក​ដំបូង​បង្អស់​នូវ​ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា – Cambodian Cyber University Read more…

វគ្គបណ្តុះបណ្តាលលើកទី២ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) Cambodian Cyber University Network (CCUN)

ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សាពីចម្ងាយនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានចាប់ផ្តើម វគ្គបណ្តុះបណ្តាល លើកទី២សម្រាប់បណ្តាល សកលវិទ្យាល័យដៃគូររបស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) Cambodian Cyber University Network (CCUN) (Basic Content Development Training II) 30th May-2nd June ,2023 សូមបញ្ជាក់ផងដែរ យោងតាមអនុក្រឹត្យរបស់​រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើត​​ជា​ផ្លូវការ​​លើក​ដំបូង​បង្អស់​នូវ​ បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា – Cambodian Cyber University Network នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ យុវជន និងកីឡា។ លើសពីនេះ​ទៀត Cambodian Cyber University Network នឹងធ្វើការបណ្ដុះបណ្ដាល​ពីចម្ងាយ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន ​និងបច្ចេកវិទ្យាឌីជីថល​​លើ​វគ្គសិក្សា និង​មុខវិជ្ជា ​ឬមុខជំនាញ​នៃ​កម្មវិធីសិក្សានិមួយៗ​ដែលបាន​ទទួលអាជ្ញាប័ណ្ណ​​ពី​​ក្រសួង​អប់រំ យុវជន និងកីឡា។