វេទិកាពិភាក្សាអំពី ការសិក្សាពីចម្ងាយប្រចាំឆ្នាំ​ 2016

Published by Leng SEAK on

(វបក-ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១៦ មជ្ឍមណ្ឌលសិក្សាពីចម្ងាយ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានឧត្តមសិក្សានានា និង ដៃគូជាតិ និងអន្តរជាតិ ពីស្ថាប័នរដ្ឋ និងឯកជន បានរៀបចំវេទិកាពិភាក្សា មួយស្តីពី ការសិក្សាពីចម្ងាយប្រចាំឆ្នាំ 2016 (2016 e-learning forum) ជាលើកដំបូងនេះឡើង ក្រោមអធីបតីភាព ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជននិងកីឡា  បណ្ឌិត Sanghyan Jang អគ្គនាយកទូរទៅនៃលេខាធិការដ្ឋាននៃ សាកលវិទ្យាល័យអ៊ីនធឺណែតអាស៊ាន និង ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំ តាមការសិក្សាអនឡាយ (e-learning model) ក្នុងគ្រឹះស្ថានឧត្តមសិក្សា នៅកម្ពុជា  ។

គោលបំណងនៃវេទិកាពិភាក្សា e-learning នេះ គឺ ដើម្បី កសាងយន្តការ កិច្ចសហប្រតិបត្តិការណ៏ និងបង្កើតកិច្ចសន្ួនារវាង ក្រសួងអប់រំ យុវជន និង កីឡា គ្រឹះស្ថានឧត្តមសិក្សានានា ជាមួយនឹងស្ថាប័នពាក់ពន័្ធ រដ្ឋនិងឯកជន ដើម្បីធ្វើការរួមគ្នា ក្នុងការបង្កើតបរិយាកាសការសិក្សា ដែលល្អជាងមុន សំរាប់ការសិក្សាអនឡាញ នៅកម្ពុជា។ លើសពីនេះទៅទៀត វេទិកាយ៉ាងមានសារៈសំខាន់នេះ ក៏ត្រូវធ្វើឡើង ដើម្បីផ្តល់ឳកាស ក្នុងការលើកយកបព្ហាាទាក់ទិន នឹងការប្រើប្រាស់ គំរូនៃការសិក្សា e-learning មកពិភាក្សា និងស្វែងរកដំណោះស្រាយ ពីសំណាក់គ្រឹះស្ថានឧត្តមសិក្សា និងអ្នកជំនាញពីក្រុមហ៊ុន ទូរគមនាគមន៏ធំៗ នៅកម្ពុជា។ ចំនុចកាន់តែពិសេសទៅទៀតនោះ គឺ លទ្ធផលនៃវេទិកានេះ នឹងអាចស្វែងរកមធ្យោបាយ និងវិធីសាស្រ្ត ជួយដល់ គ្រឹះស្ថានឧត្តមសិក្សានានា នៅកម្ពុជា ឲ្យឈានទៅសម្រេចជោគជ័យ ទៅលើការប្រើប្រាស់ គំរូសិក្សា e-learning តាមរយៈ ការទទួលបាននូវ ការចែករំលែកបទពិសោធន៏ និងការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ។

គួររំលឹកផងដែរថា វេទិកាពិភាក្សា e-learning រៀបចំឡើងដោយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នេះ មានការចូលរួមពី ប្រតិភូ មកពីក្រសួងអប់រំ យុវជន និងកីឡា អ្នកសម្រេចចិត្តជាន់ខ្ពស់នៃ គ្រឹះស្ថានឧត្តមសិក្សានានា សាកលវិទ្យាល័យដៃគូពី សាធារណៈរដ្ឋកូរ៉េ អ្នកជំនាញពីបណ្តាក្រុមហ៊ុន ទូរគមនាគមន៍ សាធារណៈ និងឯកជនធំៗ និងស្ថាបន័ដែលជាដៃគួ ជាតិនិងអន្តរជាតិ ដូចជា លេខាការដ្ឋាននៃសាកលវិទ្យាល័យ អ៉ីនធឺណែតអាស៊ាន ASEAN Cyber University Secretariat, USAID, Korea Soongsil Cyber University, Korea Konyang Cyber University, Cambodia Development Research Institute (CDRI), Telecom of Cambodia, Mekongnet, Smart Mobile Operator, and public and private universities in Cambodia ៕

For full article, please visit the link below: 

Lareine Newshttp://www.lareine.news/detail-25fca7b972285dc9.html

Phnom Penh Post Newspaperhttps://goo.gl/iAhMKB

2016-12-02 (1)

IMG_7315 IMG_7356

DSC_0728DSC_0811DSC_0862_11IMG_7484

IMG_7490_22 IMG_7496 IMG_7498

IMG_7654 IMG_7672 IMG_7675 IMG_7678IMG_7683DSC_1005 IMG_7729 IMG_7726 IMG_7724IMG_7502