វេទិកាពិភាក្សាអំពី ការសិក្សាពីចម្ងាយប្រចាំឆ្នាំ​ 2016

(វបក-ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០១៦ មជ្ឍមណ្ឌលសិក្សាពីចម្ងាយ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានឧត្តមសិក្សានានា និង ដៃគូជាតិ និងអន្តរជាតិ ពីស្ថាប័នរដ្ឋ និងឯកជន បានរៀបចំវេទិកាពិភាក្សា មួយស្តីពី ការសិក្សាពីចម្ងាយប្រចាំឆ្នាំ 2016 (2016 e-learning forum) ជាលើកដំបូងនេះឡើង ក្រោមអធីបតីភាព ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជននិងកីឡា  បណ្ឌិត Sanghyan Jang អគ្គនាយកទូរទៅនៃលេខាធិការដ្ឋាននៃ សាកលវិទ្យាល័យអ៊ីនធឺណែតអាស៊ាន និង ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី អគ្គនាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំ តាមការសិក្សាអនឡាយ (e-learning model) ក្នុងគ្រឹះស្ថានឧត្តមសិក្សា នៅកម្ពុជា  ។ គោលបំណងនៃវេទិកាពិភាក្សា e-learning នេះ គឺ ដើម្បី កសាងយន្តការ កិច្ចសហប្រតិបត្តិការណ៏ និងបង្កើតកិច្ចសន្ួនារវាង Read more…