E-learning Center នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបង្កើតវិធីបង្រៀនបែបឆ្លាតវៃ
On July 25th, 2016, LAREIN PEANICH Newspaper has published an article about e-Learning Center of ITC after interviewing Mr. Hean Samboeun, Director of e-Learning Center of ITC. The article is written in Khmer Language with the topic "E-learning Center នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបង្កើតវិធីបង្រៀនបែបឆ្លាតវៃ ទៅកាន់ឧត្តមសិក្សាកម្ពុជា", which means "E-learning Center of ITC brings an innovative Teaching Methodology for Higher Education in Cambodia"
For the full article in Khmer, please Click here
Quoted from LAREIN PEANICH Newspaper
Topic: E-learning Center នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបង្កើតវិធីបង្រៀនបែបឆ្លាតវៃ
ក្នុងយុគសម័យបច្ចេកវិទ្យានេះ ការប្រែប្រួលនៃប្រព័ន្ធអប់រំចាប់ផ្តើមរីកលូតលាស់ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សទៅលើបរិក្ខារអេឡិចត្រូនិក ប៉ុន្តែទន្ទឹមនឹងបណ្តាប្រទេសនានាលើពិភពលោកបានផ្លាស់ប្តូរវិធីសាស្ត្រនៃការអប់រំ កម្ពុជាក៏បានបង្កើតជាមជ្ឈមណ្ឌលសិក្សាពីចម្ងាយ (E-learning Center) ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយរួមចំណែកលើការអភិវឌ្ឍវិស័យអប់រំនៅកម្រិតឧត្តមសិក្សាតាមបណ្តាញបច្ចេកវិទ្យានៅកម្ពុជាផងដែរ។ ដើម្បីស្វែងយល់បាន កាន់តែច្បាស់លើ មជ្ឈមណ្ឌលសិក្សាពីចម្ងាយនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានោះ អ្នកសារព័ត៌មានកាសែត ឡារ៉ែន ពាណិជ្ជ បានជួបសម្ភាសន៍ជាមួយលោកគ្រូ ហ៊ាន សំបឿន ជាប្រធានមជ្ឈមណ្ឌលសិក្សាពីចម្ងាយ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដែលមានអត្ថន័យដូចខាងក្រោមនេះ៖
តើមជ្ឈមណ្ឌលសិក្សាពីចម្ងាយ (E-learning Center) ត្រូវបានផ្តួចផ្តើមបង្កើតដោយស្ថាប័នណាខ្លះ?
មជ្ឈមណ្ឌលសិក្សាពីចម្ងាយត្រូវបានបង្កើតឡើងក្រោមកិច្ចប្រជុំអាស៊ានបូកជាមួយនឹងកូរ៉េនៅឆ្នាំ 2009។ក្នុងពេលនោះមេដឹកនាំអាស៊ានទាំងអស់បានស្នើសុំឱ្យរដ្ឋាភិបាលកូរ៉េ ជួយចែករំលែកនូវបទពិសោធន៍របស់ខ្លួនដែលមានស្រាប់ពាក់ព័ន្ធនឹង E-learning មកដល់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ាន ដើម្បីផ្លាស់ប្តូរការសិក្សារវាងគ្នានឹងគ្នា និង ចែករំលែកធនធានសិក្សា ព្រមទាំងការស្រាវជ្រាវរួមគ្នាតាមបែបបច្ចេកវិទ្យានេះឡើង។
ខណៈក្រោយពីមានកិច្ចព្រមព្រៀងគ្នា នៅឆ្នាំ 2012 តាមការចង្អុលបង្ហាញរបស់ក្រសួងអប់រំ យុវជន និង កីឡានៅកម្ពុជា ក៏មានក្រុមអ្នកជំនាញ E-learning របស់កម្ពុជាក៏បានចាប់ជ្រើសរើសវិទ្យាស្ថានបច្ចេកវិទ្យាដើម្បីធ្វើជាមជ្ឈមណ្ឌលសិក្សាពីចម្ងាយ (E-learning Center) មុនគេយកមកបន្តដល់ការចែករំលែកពីវិធីសិក្សារួមគ្នានៅកម្ពុជា។
លោកគ្រូ ហ៊ាន សំបឿន
គម្រោងនៃមជ្ឈមណ្ឌលសិក្សាពីចម្ងាយនេះមានលក្ខណៈដូចម្តេចខ្លះ?
គម្រោងនៃមជ្ឈមណ្ឌលសិក្សាពីចម្ងាយគឺត្រូវបានបែងចែកចេញជាដំណាក់កាលច្រើនផ្សេងៗគ្នា ដោយក្នុងនោះចាប់ពីចន្លោះឆ្នាំ 2011 មកដល់ ឆ្នាំ 2015 គឺជារយៈពេលនៃការបណ្តុះបណ្តាលធនធានមនុស្សនិងបានដំឡើងសម្ភាររូបវន្តមួយចំនួនបង្កើតជាមេរៀនតាមអនឡាញ (Online Lesson) ហើយ ត្រូវអនុវត្តន៍សាកល្បង (Pilot Test) ដើម្បីចង់ដឹងថា គំរូនៃ E-learning នេះអាចដំណើរការទៅបានដែរឬទេនៅក្នុងកម្រិតឧត្តមសិក្សានេះ។ ការចាប់ផ្តើម ដំបូងនោះយើងបានសាកល្បងពីដេប៉ាតឺម៉ង់ទេពកោសល្យព័ត៌មានវិទ្យានិងទំនាក់ទំនងមុនគេ ដោយសារសាស្ត្រាចារ្យនិងនិស្សិតលើជំនាញនេះស្និទ្ធជាមួយនឹងបច្ចេកវិទ្យានេះស្រាប់។
ចំណែកដំណាក់កាលនៃការអនុវត្តវិញគឺយើងធ្វើការផ្លាស់ប្តូរពីការសិក្សាបែបថ្នាក់រៀនតាមបែបប្រពៃណី (Traditional Classroom) ទៅជាថ្នាក់រៀន បែបឆ្លាតវៃ (Flip Classroom) វិញម្តង ដោយយើងបានធ្វើការផ្លាស់ប្តូរពីទម្លាប់ចាស់ពីគ្រូបង្រៀននៅក្នុងសាលាមកធ្វើការសិក្សាតាមប្រព័ន្ធអនឡាញ ដោយទុកពេលឱ្យនិស្សិតមកពិភាក្សានៅថ្នាក់រៀននិងបង្កលក្ខណៈឱ្យនិស្សិតមានពេលអនុវត្តន៍ច្រើនជាងការរៀនតាមបែបធម្មតាវិញ។
ក្នុងថ្នាក់ E-learning មានលក្ខណៈពិសេសរចនា មួយតាមបែបគរុកោសល្យ និងមានដំណើរការច្បាស់លាស់ពីកម្មវិធីបង្រៀនប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ដោយយើងបានរចនាចាប់ផ្តើមពីការណែនាំនិស្សិតឱ្យស្គាល់នូវមេរៀន គោលបំណងនៃមេរៀន ហើយមានការធ្វើតេស្តសាកល្បង មុននឹងចូលមេរៀន សំខាន់ថែមទៀតផង ដល់ពេលបញ្ចប់មេរៀននីមួយៗហើយនោះគ្រួត្រូវដាក់លំហាត់អនុវត្តន៍ជាក់ស្តែងសាកល្បងសមត្ថភាពនិស្សិតមុននឹងប្រឡង។
ការសិក្សានៅតាមបណ្តាញអនឡាញ អាចធ្វើឱ្យ និស្សិតចំណេញពេល ហើយមានលទ្ធភាពស្រាវជ្រាវបានយ៉ាងទូលំទូលាយ។ លើសពីនេះទៅទៀតនិស្សិតក៏អាចពិភាក្សាគ្នាបានច្រើន និងទទួលបានការប្រឹក្សាយោបល់ពីសាស្ត្រាចារ្យបានយ៉ាងឆាប់រហ័សនូវរាល់ចម្ងល់ដែលពិបាកក្នុងថ្នាក់អនឡាញរបស់គាត់ទៀតផង។
តើនិស្សិតអាចទទួលចម្លើយបានបែបណាក្នុងការសិក្សាតាមអនឡាញ? ហើយការពិភាក្សាវិញតើគេបានពិភាក្សាបែបណាខ្លះ?
ក្នុងមេរៀនតាមបែប E-learning ត្រូវមានក្រុមពិភាក្សាមួយដែលមានការពិភាក្សារវាង និស្សិត នឹងនិស្សិត និងនិស្សិតជាមួយនឹងសាស្ត្រាចារ្យ។ នៅក្នុងអនឡាញ មានកម្មវិធី (Tool) ដែលអាចឱ្យ និស្សិត អាចពិភាក្សា និងចែករំលែកនូវការសម្រប សម្រួល និងគ្រប់គ្រងដោយមនុស្ស 3 ប្រភេទគឺគ្រូទទួលបន្ទុកលើមុខវិជ្ជានីមួយៗ ជាអ្នកជំនួយការ បង្រៀន និងជំនួយការលើបច្ចេកទេសដល់និស្សិតរបស់ខ្លួន។ដោយក្នុងដំណើរការមួយនេះគឺមានមនុស្សចូលរួមជួយរហូតដល់ទៅ៣កម្រិតដើម្បីធ្វើឱ្យការឆ្លើយសំណួរមានលក្ខណៈឆាប់រហ័ស។
តើមុខវិជ្ជាអ្វីខ្លះដែលត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធ E-learning នេះ?
ក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាយើងបានដាក់បញ្ចូលមុខវិជ្ជាស្ទើរតែគ្រប់ជំនាញទៅលើ E-learning ដោយក្នុងនោះមានដូចជា មុខវិជ្ជាព័ត៌មានវិទ្យា អគ្គិសនី ទូរគមនាគមន៍ ឧស្សាហកម្ម មេកានិក គីមីបច្ចេកវិទ្យាអាហារ និងសំណង់ស៊ីវិល។ នៅឆ្នាំ2016 នេះយើងនឹងដាក់បញ្ចូលបន្ថែមនូវមុខវិជ្ជាសំខាន់ៗមួយចំនួនទៀតដូចជាធនធានរ៉ែ និងការអភិវឌ្ឍជនបទជាដើម។
រហូតមកដល់ពេលនេះតើមជ្ឈមណ្ឌលសិក្សាពីចម្ងាយបានសហការជាមួយនឹងសាកលវិទ្យាល័យណាខ្លះដើម្បីបញ្ចូលកម្មវិធី E-learning ទៅក្នុងកម្មវិធីសិក្សានេះ?
ចាប់តាំងពីឆ្នាំ 2016 តទៅមជ្ឈមណ្ឌលសិក្សាពីចម្ងាយឈានដល់ដំណាក់កាលទី2 នៃដំណើរការអភិវឌ្ឍវិស័យកម្មវិធីសិក្សានៅកម្ពុជា។ យើងមានទិសដៅពង្រីកដៃគូទៅកាន់សាកលវិទ្យាល័យល្បីៗមួយចំនួននៅកម្ពុជា ហើយនៅពេលនេះយើងទទួលបានការឆ្លើយតបពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានចុះអនុស្សារណៈព្រមព្រៀងគ្នា (MOA) ក្នុងការផ្លាស់ប្តូរមេរៀនតាមប្រព័ន្ធអនឡាញ ដើម្បីពង្រីកធនធានមនុស្សនៃសុខាភិបាល និងផ្តល់ជំនួយបច្ចេកទេស។
បុគ្គលិកនៅក្នុងស្ទូឌីយោនៃមជ្ឈមណ្ឌលសិក្សាពីចម្ងាយ
តើកម្មវិធី E-learning អាចនឹងពង្រីកវិសាលភាពដើម្បីបង្កើតមេរៀនផ្នែកវិទ្យាសាស្ត្រសង្គមបាន ដែរ ឬទេ?
យើងបើកទូលាយជាមួយនឹងគ្រប់វិស័យទាំងអស់នៅកម្ពុជា ហើយយើងក៏រីករាយក្នុងការសហការគ្រប់សាកលវិទ្យាល័យ ព្រោះគំនិតរបស់យើង គឺយើងមិនមែនជាមនុស្សពូកែគ្រប់ជំនាញនោះទេ។ យើងពូកែខាងវិស្វកម្ម សាលាពេទ្យពូកែខាងជំនាញវេជ្ជសាស្ត្រ សាលាច្បាប់គាត់ពូកែខាងនីតិសាស្ត្រ សាលាផ្សេងៗទៀតមានលក្ខណៈពិសេសរបស់គេរៀងៗខ្លួនដែរ។ ហេតុនេះយើងត្រូវបើកឱ្យទូលំទូលាយក្នុងការសហការគ្នាផលិតមេរៀនតាមបែបអនឡាញ ជាមួយនឹងសាកលវិទ្យាល័យណាដែលគាត់គិតថាគាត់ជំនាញជាងគេ ហើយដាក់ឱ្យដំណើរការតាមបែប E-learning ក្រោមជំនួយធនធានមនុស្ស ជំនួយបរិក្ខារ និងបច្ចេកទេសមួយចំនួនពី មជ្ឈមណ្ឌលសិក្សាពីចម្ងាយ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ប្រសិនបើនិស្សិតនៅកម្ពុជាគាត់ចង់ស្រាវជ្រាវមេរៀនក្នុងកម្មវិធី E-learning តើគាត់ត្រូវធ្វើបែបណាខ្លះ?
សព្វថ្ងៃយើងមានគេហទំព័រ aseancu.org ដែល ជាទំព័រកំពុងប្រើប្រាស់ផ្នែក E-learning នៅប្រទេស ចំនួន 5 គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ដើម្បីចែករំលែកមេរៀនគ្នាទៅវិញទៅមក។ ចំណែកឯគេហទំព័រនៅក្នុងគេហទំព័ររបស់វិទ្យាស្ថានបច្ចេកវិទ្យាវិញគឺយើងមាន elearning.itc.edu.kh:1000 ក្នុងនោះគឺយើងអនុញ្ញាតឱ្យបើកមើលបានតែចំពោះនិស្សិតនៃសាកលវិទ្យាល័យណាដែលបានប្រើប្រាស់កម្មវិធី E-learning ប៉ុណ្ណោះ ព្រោះយើងមិនទាន់អាចបើកឱ្យទូលាយបាននៅឡើយទេដោយសារបញ្ហារក្សាកម្មសិទ្ធិបញ្ញាដែលគ្រូនៃសាលានីមួយៗបានផលិតឡើង ប៉ុន្តែយើងនឹងបើកទូលាយសម្រាប់សាកលវិទ្យាល័យណាដែលបានចុះអនុស្សារណៈព្រមព្រៀងគ្នា ដោយឱ្យនិស្សិតម្នាក់ៗមានគណនី (User Account) សម្រាប់ប្រើប្រាស់ ផ្ទាល់ខ្លួន។
ក្នុងពេលបច្ចុប្បន្ននេះមជ្ឈមណ្ឌលសិក្សាពីចម្ងាយនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កំពុងតែបើកឱ្យគ្រឹះស្ថានឧត្តមសិក្សាដ្ឋ និងឯកជនអាចចាប់ដៃគូបង្កើតកម្មវិធីដើម្បីបង្រៀន។ គ្រឹះស្ថានសិក្សាដែលបានចុះកិច្ចព្រមព្រៀងជាមួយមជ្ឈមណ្ឌលសិក្សាពីចម្ងាយនេះអាចទទួលបានគំរូនៃមេរៀនយើងធ្វើតាំងពីឆ្នាំ2012 រហូតមកដល់ពេលបច្ចុប្បន្ន នេះ។ គាត់អាចសាកល្បងគំរូអនឡាញដោយមិន ចាំបាច់ចំណាយធនធានអ្វីទាំងអស់ ហើយគាត់អាចទទួលបានគំរូនៃការបង្រៀនក្រោមជំនួយសហប្រតិបត្តិការពីមជ្ឈមណ្ឌលសិក្សាពីចម្ងាយ។ យើងនឹងជួយបង្រៀនពួកគាត់ពីប្រតិបត្តិការដើម្បីឱ្យបានទទួលជោគជ័យនិងអាចសាកល្បងផលិតមេរៀនដោយខ្លួនឯងផ្ទាល់បានទៀតផង៕